ឯកឧត្តម លី សារី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ជ័យ ប៊ុនធឿន សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ នៅក្រុងកំពត ខេត្តកំពត
នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦
ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក ជ័យ ប៊ុនធឿន សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ ស្ថិតនៅភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥