ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តអាជ្ញាធរខណ្ឌចំការមន បន្តយកចិត្តទុកដាក់ដល់វិស័យទេសចរណ៍ ធុរកិច្ច ពិសេសអាជីវកម្មខ្នាតតូច និងលុបបំបាត់ការឆបោក
 
ចែករំលែក ៖

ក្នុងពិធីណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសរុបចំនួន៧៥នាក់ មកពីសង្កាត់ទាំង៥ នៃខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានផ្ដល់យោបល់ឱ្យអាជ្ញាធរខណ្ឌនិងសង្កាត់ បន្តជំរុញនិងបង្កភាពងាយស្រួលដល់វិស័យទេសចរណ៍ ជាពិសេសអាជីវកម្មខ្នាតតូចនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាសោភណភាពតាមដងផ្លូវ និងលុបបំបាត់ការឆបោកតាមអនឡាញជាដើម។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ខណ្ឌចំការមន គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ជនបរទេសមកកម្សាន្តនិងចូលចិត្តរស់នៅច្រើន ដោយសារតម្លៃអាហារនិងការស្នាក់នៅសមរ្យ និងមានភាពសម្បូរបែបនៃផ្សារទួលទំពូង ផ្សារទំនើបអ៊ីអន និងអាហារដ្ឋានចម្រុះជាតិសាសន៍។

នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាសង្កាត់ និងអ្នកចូលរួម បន្តយកចិត្តទុកដាក់ តាមដាន និងអនុវត្តនូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាសង្កាត់បានសន្យានាអំឡុងពេលបោះឆ្នោតកន្លងមក។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ