




ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត នាង ផាត ប្រធានក្រុម ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖
១-ពិនិត្យ និងឆ្លងរបាយការណ៍សកម្មភាពប្រចាំខែមករា និងទិសដៅការងារខែកុម្ភ: ឆ្នាំ២០២៦។
២-ពិនិត្យ និងឆ្លងសេចក្តីព្រាងត្រៀមចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តក្រចេះ។
៣-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រភព៖ នាយកដ្ឋានព័ត៌មាន