សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម តូ ឡឹម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម
 
ចែករំលែក ៖

នាល្ងាចថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សាលាមិត្តភាពកម្ពុជា-វៀតណាម នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

អគារសាលាមិត្តភាពកម្ពុជា-វៀតណាមនេះ ជាជំនួយឧបត្ថម្ភរបស់រដ្ឋ និងប្រជាជនវៀតណាម ដោយមានបន្ទប់ថ្នាក់រៀន ទីចាត់ការ បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សង្គ្រោះបឋម អគារសម្តេច ចំណតម៉ូតូ ចំណតឡាន សួនបន្លែ តារាងបាល់ទាត់ តារាងបាល់បោះ បន្ទប់ទឹក អាហារដ្ឋាន ដងទង់ជាតិខ្មែរ ច្រកចូល និងទីលំហប្រើប្រាស់រួម ព្រមទាំងបន្ទប់រោងជាង…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ