ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងលោកជំទាវ​ អញ្ជេីញទទួល​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ មកពី​វិទ្យាល័យ​ ហ៊ុន​ សែន​ អូរ​កុង​ ឃុំឈ្វាំង​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​
 
ចែករំលែក ៖

នាវេលាម៉ោង​៧:នាទីព្រឹក ថ្ងៃអាទិត្យ​ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦​​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ និងលោកជំទាវ​ បានអញ្ជេីញទទួល​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ សរុប​ចំនួន​១១៧នាក់​ មកពី​វិទ្យាល័យ​ ហ៊ុន​ សែន​ អូរ​កុង​ ឃុំឈ្វាំង​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ ដែលអញ្ជេីញមកធ្វេីទស្សនកិច្ចក្នុងគោលបំណង​ផ្តល់ឱកាសដល់​សិស្សានុសិស្ស​ស្វែងយល់​ឱ្យសុីជម្រៅពី​ចង្វាក់​ផលិតកម្ម​ការងារ​ ដេីម្បី​ជាការ​តម្រង់​ទិស​ពួកគាត់​ក្នុង​ការ​ជ្រើស​រើស​មុខ​វិជ្ជា​ និង​ជំនាញនូវ​ថ្នាក់​ឧត្តម​សិក្សា​ ស្របតាម​សមត្ថភាព​ លទ្ធភាព​ និង​ចំណង់ចំណូលចិត្ត​របស់​ពួកគាត់​នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍​ កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែន​ជ័យ​ ភូមិសំរោងជេីងភ្នំ​ ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។
ដេីម្បី​រឹតចំណង​មិត្តភាព​ សាមគ្គីភាព​ឱ្យ​បានកាន់តែ​ស្អិតល្មួត​ ឯកឧត្តមបណ្ឌិតប្រធាន​បាន​ចំណាយថវិកា​ផ្ទាល់ខ្លួន​លេីអាហារ មធ្យោបាយជូនដំណេីរទស្សនកិច្ច​ ការ​ទស្សនា​ការ​ប្រណាំង​ម៉ូតូ​ ព្រមទាំង​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ជាសៀវភៅ​ វិថីក្រាលមាស​ចំនួន​២០ក្បាលផងដែរ​។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ