ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុងកំពត និងក្រុងបូកគោ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកែប និងអង្គការសង្គមស៉ីវិលក្នុងក្រុង បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងារ និងបញ្ហាប្រឈមនានា នៅក្នុងសង្កាត់ ក្នុងក្រុងទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈប្រតិភូ បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងក្រុងទាំងពីរ។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលក្រុងកំពត និងសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយរបស់ក្រុមប្រឹក្សាសង្កាត់ក្នុងក្រុងកំពត និងក្រុងបូកគោ ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងសូមកោតសសើរចំពោះលទ្ធផលដែលទទួលបានគួរឱ្យកត់សម្គាល់។ ទោះបីជាមានបញ្ហាជារួមមួយចំនួន ក៏ថ្នាក់ដឹកនាំក្រុង និងសង្កាត់ទាំងអស់បានយកចិត្តទុកដាក់ដោះស្រាយ និងបន្តដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទាក់ទងនឹងបញ្ហាបូរណភាពទឹកដី បញ្ហាព្រំដែន ឯកឧត្តមប្រធានបានគូសបញ្ជាក់ និងសុំឱ្យថ្នាក់ដឹកនាំក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំងអស់សូមជួយផ្សព្វផ្យាយ និងពង្រឹងដល់ប្រជាពលរដ្ឋឱ្យមានការជឿទុកចិត្ត និងគាំទ្រដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងចាត់វិធានការសមស្របតាមផ្លូវច្បាប់…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ