



នៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នេត សេរី ទីប្រឹក្សាឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងសហការី អញ្ជើញចុះមកពិនិត្យទីតាំង និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដើម្បីត្រៀមរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជូនបងប្អូនភៀសសឹកដោយឥតគិតថ្លៃនៅខែមេសា និងឧសភាឆ្នាំ២០២៦ខាងមុខ នៅទីតាំងចំនួន៣ គឺ សាលាបឋមសិក្សាស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃឈរ ខេត្តកំពង់ចាម មណ្ឌលជនភៀសសឹកវត្តប្រាសាទធ្នង់(ហៅវត្តក្រឡាញ់) ស្រុកអង្គរជុំ និងមណ្ឌលវត្តជ្រោយនាងនួន(ហៅវត្តស្រីស្នំ) ស្រុកស្រីស្នំ ខេត្តសៀមរាប។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា