គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាបឋមសិក្សាអង្គជុំ ខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឈ្វេងយល់ ពីបទពិសោធន៍ល្អៗ ក្នុងការបង្រៀន និងរៀនភាសាបរទេស ជាមួយលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា នៃសាលាបឋមសិក្សាអង្គជុំ ក្នុងស្រុកជុំគិរី ខេត្តកំពត។

ក្នុងនាមគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ឈិត សុខុន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាអង្គជុំទាំងអស់ពីសំណាក់ថ្នាកដឹកនាំព្រឹទ្ធសភា និងបានចូលរួមមតិយោបល់ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការបង្រៀន និងរៀនភាសាបរទេស ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ រួមមាន៖
១-សូមលើកទឹកចិត្តឱ្យសាលា បន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលភាសាបរទេស និងផ្សព្វផ្សាយពីសារសំខាន់នៃការប្រើប្រាស់ភាសាឱ្យបានកាន់តែទូលំទូលាយ
២-បន្តលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលមានគុណវុឌ្ឍិ ផ្នែកភាសាបរទេស សម្រាប់ចូលរួមការប្រគួតប្រជែងពានរង្វាន់នានា ព្រមទាំងបន្តសហការជាមួយដៃគូ និងអង្គការនានា ដើម្បីរួមគ្នាផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ក្នុងការបង្រៀនភាសាបរទេស។
៣-លើកទឹកចិត្តឱ្យមានទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរបទពិសោធន៍នៅតាមបណ្ដាសាលាដែលមានការបណ្តុះបណ្តាលភាសាបរទេស ពិសេសរវាងវិស័យរដ្ឋ និងឯកជន…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ