











ក្នុងអំឡុងពេលបំពេញបេសកកម្មទស្សនកិច្ចការងារលើទឹកដីនៃខេត្តមណ្ឌលគិរី នារសៀលថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ អមដំណើរពីឯកឧត្តមអភិបាលរងខេត្ត
បានអញ្ជើញចុះទស្សនកិច្ចនៅតំបន់អាជីវកម្មរ៉ែមាសអូរខ្វាវរបស់ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលស្ថិតក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ មានការធ្វើបង្ហាញពីវឌ្ឍនភាពនៃដំណើរការរបស់ក្រុមហ៊ុនរ៉ែមាស និងចំណាប់អារម្មណ៍របស់ឯកឧត្តមប្រធានគណៈកម្មការ ព្រមទាំងបន្តចុះពិនិត្យមើលនៃដំណើរការវឌ្ឍនភាពការដ្ឋានរ៉ែកន្លែងរណ្តៅបើកដី ការស្តុកកាកសំណល់ រោងចក្រទាញយករ៉ែមាស រោងចក្រស្លរ៉ែ និងចាក់ដុំរ៉ែមាសផងដែរ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន