





នារសៀលថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម និងលោកជំទាវអគ្គនាយក អគ្គនាយិកានៃអគ្គនាយកដ្ឋាន ស្តីពីការរៀបចំការងារប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាន និងការប្រគល់សិទ្ធលើកិច្ចការងារមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋាននីមួយៗ ព្រមទាំងពិភាក្សាលើការងារត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ និងកម្មវិធីសំខាន់ៗ នាពេលខាងមុខ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា វិមានសាមគ្គីភាព…។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន