សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
 
ចែករំលែក ៖

សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី។
ក្នុងឱកាសនោះ សម្តេចតេជោ ប្រមុខរដ្ឋស្តីទីក៏បានបំពាក់មេដាយកិត្តិយស «សហមេត្រី ថ្នាក់ មហាសេរីវឌ្ឍន៍» ជូនលោកជំទាវ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី
ផងដែរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ