ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីចម្រើនអាយុវឌ្ឍនមង្គល សម្ពោធឆ្លងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តព្រះអង្គកងជុំ ខេត្តសៀមរាប
 
ចែករំលែក ៖

នាថ្ងៃទី៣ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី ចម្រើនអាយុវឌ្ឍនមង្គល ព្រះវិរិយានុបាល សេង ពេជ្រ ព្រះចៅអធិការវត្តព្រះអង្គកងជុំ សម្ពោធឆ្លងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ)ខេត្តសៀមរាប។
ជាមួយនឹងការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចម្រើនអាយុវឌ្ឍនមង្គល នាពេលនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូសម្ពោធឆ្លងកុដិ ដែលជាអំណោយដ៏ថ្លៃថ្លារបស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការដង្ហែអង្គផ្កាប្រាក់សាមគ្គី វេរប្រគេនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តព្រះអង្គកងជុំ។
នាវេលាព្រឹកថ្ងៃដដែល ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា និងសហការី បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់វីរកងទ័ពជួរមុខ កំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែននៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី រួមមាន ស៊ីទែនស្តុកទឹកចំណុះ ២០០០លីត្រ ចំនួន ២០ស៊ីទែន និងទឹកបរិសុទ្ធ ចំនួន ៤០០យួរ នៅសាលាខេត្តសៀមរាប។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ