អនុប្រធានទី២ ព្រឹទ្ធសភា ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋាន
 
ចែករំលែក ៖

ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ និងទី៣ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងសមិទ្ធផលលេចធ្លោដែលភូមិភាគទាំង២ សម្រេចបាន។ សមិទ្ធផលសំខាន់ៗ រួមមាន ការសម្របសម្រួលកែសម្រួលព្រំប្រទល់រដ្ឋបាលដែនដីឃុំ/ស្រុកក្នុងខេត្តត្បូងឃ្មុំ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងការទទួលសេវាសាធារណៈ ការសាងសង់ផ្ទះជូនពលរដ្ឋក្រីក្រ ការកៀរគរសម្ភារៈបរិក្ខាពេទ្យជូនមន្ទីរពេទ្យមូលដ្ឋាន ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិវាទគ្រួសារនិងការធ្វើបណ្តាំមរតក និងការកែតម្រូវអក្ខរាវិរុទ្ធលើឯកសារអត្រានុកូលដ្ឋាន។
ឯកឧត្តមបណ្ឌិត បានជំរុញឱ្យសមាជិក ព្រឹទ្ធសភាបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលរដ្ឋឱ្យទាន់ពេលវេលា បន្តចុះមូលដ្ឋានដើម្បីតាមដាននិងសហការជាមួយអាជ្ញាធរក្នុងការអនុវត្តច្បាប់ ឬគោលនយោបាយរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងបន្តកៀរគរជំនួយពីសប្បុរសជន ដើម្បីយកមកដោះស្រាយតម្រូវការចាំបាច់របស់ប្រជាជននៅតាមមូលដ្ឋានដែលខ្វះខាត។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ