
នារសៀលថ្ងៃសុក្រ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីជំនួយការគណ:កម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណ:កម្មការ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី១០ព្រឹទ្ធសភា