ពង្រឹងអភិបាលកិច្ចនៅឃុំ សង្កាត់ តាមរយៈ ការលើកកម្ពស់ស្រ្តី
 
ចែករំលែក ៖

នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំជាមួយក្រុមនានាព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨។

យោងតាមស្មារតីអង្គប្រជុំកន្លងមក និងឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំ ឯកឧត្តមបណ្ឌិត បានដាក់ចេញនូវចំណុចយុទ្ធសាស្រ្ត ៣ ដូចជា៖

​១. ពង្រឹងអភិបាលកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់លើលក្ខណៈសម្បត្តិ និងសមត្ថភាពរបស់សមាជិកក្រុមប្រឹក្សា ជាពិសេស មេឃុំ ចៅសង្កាត់ ដែលជាអ្នកបម្រើប្រជាពលរដ្ឋផ្ទាល់។

​២. អំពាវនាវឱ្យគ្រប់គណបក្សនយោបាយ បង្កើនសមាសភាពស្ត្រីក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងលំដាប់លេខរៀងដែលអាចជាប់ឆ្នោត ខណៈបច្ចុប្បន្នមានចំនួន ១២៥ ឃុំ/សង្កាត់ ដែលមិនមានស្រ្តីជា សមាជិកក្រុមប្រឹក្សា។

​៣. ស្នើឱ្យសមាជិកព្រឹទ្ធសភា ចូលរួមត្រួតពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីដែលនៅមានភាពខ្វះចន្លោះនៅតាមភូមិភាគមួយចំនួនជូនប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំទាំងមូល ដែលបានខិតខំស្វែងយល់បញ្ហាប្រឈម និងខិតខំរកដំណោះស្រាយជូនប្រជាពលរដ្ឋ នៅជាពិសេស សំណើទាំងឡាយណាដែលស្នើឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់៕

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ