








នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកជូនអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដល់បងប្អូនប្រជាពលរដ្ឋចំនួន២៥គ្រួសារ ក្នុងឃុំចំនួន៥ មានឃុំស្លក្រាមចំនួន៣គ្រួសារ ឃុំរលួសចំនួន៣គ្រួសារ ឃុំស្វាយចេកចំនួន១២គ្រួសារ ឃុំទ្រាសចំនួន៦គ្រួសារ និងឃុំតាផូចំនួន១គ្រួសារ ដែលរងគ្រោះដោយខ្យល់ព្យុះកន្រ្តាក់ ធ្វើឱ្យខូចខាតផ្ទះសម្បែងកន្លងមក។ ចូលរួមពីធីនេះផងដែរ មានលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិយ៉ាងច្រើនកុះករ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន