khmer eng
  • គណៈប្រតិភូអគ្គលេខាធិការដ្ឋានសភាកម្ពុជា បន្តចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ក្រោមប្រធានបទ “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត”
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅសាលបណ្ណាល័យព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) ក្រោមប្រធានបទ “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” តាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានអគ្គលេខាធិការ អគ្គលេខាធិការរងសភាជាសមាជិកសមាគមចូលរួមចំនួន១១០រូប។
    កិច្ចប្រជុំនេះប្រព្រឹតិ្តទៅដោយមានរបៀបវារៈចំនួន ០២គឺ៖
    ១-ការធ្វើបទបង្ហាញរបស់លោក Martin Chungong អគ្គលេខាធិការរបស់សភាពអន្តរសភា (IPU) អំពីការវិវត្តថ្មីៗ របស់ IPU។
    ២-ការធ្វើបទបង្ហាញ និងការជជែកពិភាក្សាដោយតំណាងអគ្គលេខាធិការដ្ឋានសភានៃប្រទេសនានារបស់ ASGP ចំនួន ១៥ប្រធានបទ លើទិដ្ឋភាពនានានៃប្រធានបទរួមស្តីពី “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” រួមមាន៖
    ១) ការឆ្លើយតបរបស់រដ្ឋសភាប្រទេស Kenya ទៅនឹងការរាតត្បាតសកលនៃជំងឹកូវីដ-១៩
    ២) តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងរោគរាតត្បាត ដោយសភាប្រទេស Egypt
    ៣) នវានុវត្តន៍នៅក្នុងព្រឹទ្ធសភាប្រទេសអេស្ប៉ាញ៖ តើនវានុវត្តន៍គួរបន្តអនុវត្ត ក្រោយពេលបញ្ហាប្រឈមបច្ចុប្បន្នត្រូវបានលុបបំបាត់ឬទេ?
    ៤) វិធានការអនុវត្តនៅអំឡុងការរាតត្បាតជំងឺកូវីដ-១៩ និងគុណសម្បតិ្តសម្រាប់រដ្ឋសភាប្រទេស Madagascar
    ៥) ការកែសម្រួល ដើម្បីដោះស្រាយការរាតត្បាតជំងឹកូវីដ-១៩ ដោយសភាប្រទេស Suriname
    ៦) និរន្តរភាពការងារសភាក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩
    ៧) ជំហានបន្ទាប់សម្រាប់នីតិវិធីសភា ឡូជីស្ទីក និងការចូលរួម ក្រោយការរាតត្បាតជំងឹកូវីដ-១៩ ដោយសភាចក្រភពអង់គ្លេស
    ៨) តួនាទី និងការរៀបចំសភានៅអំឡុងពេលការរាតត្បាតសកលនៃជំងឺកូវីដ-១៩ ដោយសភាប្រទេសប៉ាគីស្ថាន
    ៩) ការរាតត្បាតសកលនៃជំងឺកូវីដ-១៩៖ បញ្ហាប្រឈមនៃការអនុវត្តសម័យប្រជុំបែបហាយប្រីដ និងការបោះឆ្នោតអេឡិចត្រូនិច
    ១០) នវានុវត្តន៍នៃព្រឹទ្ធសភាប្រទេសហ្វីលីពីន ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតជំងឹកូវីដ-១៩
    ១១) ការប្រែក្លាយជាសភាឌីជីថល នៅក្នុងបរិបទជំងឺរាតត្បាតសកល៖ ហានិភ័យ និងកលានុវត្តភាព
    ១២) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រការបំពេញមុខងារសភានៅអំឡុងពេលនៃ ជំងឺរាតត្បាតសកល ដោយសភាប្រទេសឥណ្ឌា
    ១៣) ឧបករណ៍រៀបចំសម័យប្រជុំសភាតាមប្រព័ន្ធវីដេអូ ដោយសភាប្រទេសប្រស៊ីល
    ១៤) កម្មវិធីសម្រាប់អ្នកទស្សនាសភា នៅអំឡុងពេលជំងឹរាតត្បាតសកល និងសិក្ខាសាលា សម្រាប់សិស្សសាលារៀន
    ១៥) ការកែសម្រួលនៃរដ្ឋសភាប្រទេសថៃ ជាពិសេសសភាតំណាង ក្នុងការឆ្លើយតបទៅនឹង ការរាតត្បាតជំងឹកូវីដ-១៩៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទររបស់គណៈកម្មការទី៣ ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត​ ធន់ វឌ្ឍនា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតអបអរសាទររបស់គណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតអបអរសាទររបស់គណៈកម្មការទី១០ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតអបអរសាទររបស់គណៈកម្មការទី៣ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា ក្នុងឱកាសដែលឯកឧត្តមត្រូវបានសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាអនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា