ឯកឧត្តម ឡាន់ ឆន អញ្ជើញ​ចុះ​ពិនិត្យ​ប្រឡាយ​ធារា​សាស្រ្ត និង​បង្គោល​ព្រំ​ដី​អភិរក្ស​តំបន់​បឹង​ការដេ
 
ចែករំលែក ៖

ឯកឧត្តម ឡាន់ ឆន អញ្ជើញចុះពិនិត្យប្រឡាយធារាសាស្រ្ត និងបង្គោលព្រំដីអភិរក្សតំបន់បឹងការដេ
============
នាព្រឹកថ្ងៃអង្គារ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រួមជាមួយឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដំណើរដោយលោក អ៊ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុកក្រូចឆ្មារ លោក សយ ទូច អភិបាលស្រុក ព្រមទាំងមន្ត្រីរាជការថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំឈូក និងលោកមេភូមិបារាយណ៍ បានអញ្ជើញចុះពិនិត្យលទ្ធផលនៃការបោះបង្គោលព្រំដីអភិរក្ស និងអភិវឌ្ឍន៍តំបន់ព្រៃលិចទឹក និងពិនិត្យលទ្ធផលនៃការជីកប្រឡាយប្រព័ន្ធធារាសាស្ត្រ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅតំបន់បឹងការដេ ភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។
តាមការបង្ហាញរបស់លោកអភិបាលស្រុក ផ្ទៃដីអភិរក្ស និងអភិវឌ្ឍន៍មានទំហំជាង១,៥០០ហិតា ក្នុងនោះផ្ទៃទឹកបឹងជាង៣០០ហិតាដែលមានទំនប់ទឹក និង ទំនប់ង្ហៀរ ព្រមទាំងទ្វារទឹកជាច្រើនកន្លែង ព្រមទាំងមានប្រឡាយទឹកជាច្រើនខ្សែរ។
ក្នុងឱកាសនោះ ឯកឧត្តមឯកឧត្តម ឡាន់ ឆន អញ្ជើញចុះពិនិត្យប្រឡាយធារាសាស្រ្ត និងបង្គោលព្រំដីអភិរក្សតំបន់បឹងការដេ និង ឯកឧត្តម ឆាយ វណ្ណា បានសំណេះសំណាល និងលើកសរសើរដល់ក្រុមការងារ និងរដ្ឋបាលដែនដីស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងជម្រុញឲ្យបន្តខិតខំសម្រេចការងារកាន់តែប្រសើរថែមទៀត។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ