នាព្រឹកថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុ សារឹទ្ធិ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្តល់យោបល់លើឯកសារស្តីពី ការអនុវត្តជាក់ស្តែង នៃដំណើរការពិនិត្យ និងអនុម័តច្បាប់ នៅសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។