នារសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញអមដំណើរគណៈប្រតិភូ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃសាធារណរដ្ឋ ឥស្លាម ប៉ាគីស្ថាន ដឹកនាំដោយឯកឧត្តម Muhammad Anwar លេខាពិសេស អគ្គលេខាធិការព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានអញ្ជេីញទស្សនាប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន នៅខេត្តសៀមរាប៕