គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការងព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម វ៉ាសឹុម សំរិទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណភាព
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការងព្រឹទ្ធសភា​ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម វ៉ាសឹុម សំរិទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណភាព​ កាលពីថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម វ៉ាសឹុម សំរិទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន​ តាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ៧-៩ ផ្លូវលេខ៣ សង្កាត់សំរោងអណ្តែត ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ