លោក ជួន​ សុខធី បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពលោក​ សេង ស៊ីណា​ អនុប្រធាននាយកដ្ឋានព័ត៌មាន
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០១៨ លោក ជួន​ សុខធី អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ​នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពលោក​ សេង ស៊ីណា​ អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ​​ ដែលបានទទួលមរណភាព​ នៅថ្ងៃអង្គារ ១៥រោច ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង១១:០៥ នាទីព្រឹក ក្នុងជន្មាយុ៤៥ឆ្នាំ ដោយរោគាពាធ។ សពលោក​ សេង ស៊ីណា​ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណា នុប្បទានតាម ប្រពៃណីសាសនា នៅវត្តសំរោងអណ្តែត ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ