ឯកឧត្តម អ៊ុំ សារឹទ្ធ បានអនុញ្ញាតឲ្យ គណៈប្រតិភូសភាប្រជាជនចិនខេត្តជាំងស៊ី ដឹកនាំដោយឯកឧត្តម CAI XIAOMING ជួបសម្តែងការគួរសម និងស្វែងយល់ពីស្ថានភាព
នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលពិសេសវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឲ្យ គណៈប្រតិភូសភាប្រជាជនចិនខេត្តជាំងស៊ី ដឹកនាំដោយឯកឧត្តម CAI XIAOMING អនុប្រធានសភាប្រជាជនខេត្តជាំងស៊ី ចូល ជួបសម្តែងការគួរសម និងស្វែងយល់ពីស្ថានភាពនៃការទំនាក់ទំនងរវាងអគ្គលេខធិការដ្ឋានព្រឹទ្ធសភា និងសភាប្រជាជនចិនខេត្តជាំងស៊ី ដើម្បីបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការងារឲ្យកាន់តែប្រសើរឡើង។