








នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញប្រគល់ផ្ទះចំនួន ៤ខ្នង និងគោចំនួន ២ក្បាល ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងនោះនៅឃុំព្រែកសាម៉ាន់ ផ្ទះចំនួន២ខ្នង គោចំនួន២ក្បាល នៅឃុំពង្រ ផ្ទះចំនួន១ខ្នង និងនៅឃុំខ្សាច់អណ្ដែត ផ្ទះចំនួន១ខ្នង ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍។
ពិធីនេះមានការចូលរួមពីឯកឧត្ដម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងតំណាងអង្គការហាសាណះ និងអង្គការមូលនិធិអភិវឌ្ឍមុស្លិមកម្ពុជា(CMDF) ដែលជាតំណាងម្ចាស់គម្រោងជំនួយខាងលើ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន