ឯកឧត្តម លី សារី​ អញ្ជើញចុះសួរសុខទុក្ខ​ និង​គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅខេត្ត​កំពត
 
ចែករំលែក ៖

កាលពីយប់ថ្ងៃទី៧ និងព្រឹកថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​ ស្ថិត​នៅភូមិម៉ាក់ប្រាង្គ​ ឃុំកំពង់គ្រែង​ ស្រុកទឹកឈូ​ និងអញ្ជេីញចូលរួមរំលែកមរណទុក្ខ​ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ ស្ថិត​នៅភូមិត្រើយកោះ​ សង្កាត់ត្រើយកោះ​ ក្រុងកំពត​ ខេត្តកំពត​ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ក្រុង​ ស្រុក​ សមាជិកក្រុមប្រឹក្សាឃុំ​ សង្កាត់​ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារ​ គ្រូបង្រៀនខ្មែរអ៉ិស្លាម​ អាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ