ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចាត់តាំងក្រុមការងារគ្រឿងចក្រ ជួសជុលផ្លូវប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តស្ទឹងឆាយ
 
ចែករំលែក ៖

នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជាការឆ្លើយតបទៅនឹងសំណូមពររបស់មូលដ្ឋាន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានចាត់តាំងក្រុមការងារគ្រឿងចក្រដឹកនាំដោយលោក គាំ អ៊ុន សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំស្ទឹងឆាយ ជួសជុលផ្លូវមួយខ្សែប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តស្ទឹងឆាយ (តាមបណ្តោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១៥៣) ស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ