លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និមន្ត និងរួមដំណើរដោយ គ្រូចៅអធិការវត្តចំនួន៣វត្តក្នុងស្រុក លោកជំទាវអ្នកតំណាង រាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីមេឃុំ បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយ ជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ចំនួន១០២គ្រួសារ ស្ថិតនៅសាលាឃុំសាន់គ ស្រុកកំពង់ស្វាយ
ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ។

លោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំ និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។

អំណោយចែកជូននាឱកាសនោះ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ៣០គីឡូក្រាម , មី១កេស ,​ទឹកបរិសុទ្ធ១យួរ, ទឹកត្រី១ដប , ទឹកស៊ីអុីវ១ដប , ត្រីឆ្អើរ១ថង់ ស្មើនឹង ៤ចង្កាក់ , ផ្អកត្រី ឬប្រហុក១កែវ , សៀង១យួរ , ភួយ១ , សារុង១ , និងថវិកា៤០,០០០រៀល៕

ប្រភព៖ ជំនួយ​ការ​លោក​ជំទាវ ឃួន ឃុនឌី


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ