លោកជំទាវ មាន សំអាន អញ្ជើញដាល់អំបុកជូនវីរកងទ័ព វីរនគរបាលជាតិ ដែលកំពុងការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នៅសមរភូមិមុខ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ព្រមទាំងប្រជាពលរដ្ឋ បានអញ្ជើញដាល់អំបុកជូនវីរកងទ័ព វីរនគរបាលជាតិ ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នៅសមរភូមិមុខ។

ពិធីនេះ រៀបចំនៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីបង្ហាញពីកម្លាំងរួបរួមមហាសាមគ្គីជាតិខ្មែរ ស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ព វីរនគរបាលស្នេហាជាតិរបស់យើងគ្រប់ពេលវេលា។

ប្រភព៖ ការិយាល័យ​ជំនួយ​កា​រគណៈកម្មការទី៨ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ