ឯកឧត្តម លី សារី អញ្ជើញជួយរៀបចំទីកន្លែងសម្រាប់ទទួលសម្ភារៈជូនវីរកងទ័ព និងប្រជាជនភៀសសឹក
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី១៤ និងទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួយរៀបចំទីកន្លែងសម្រាប់ទទួលសម្ភារៈជូនដល់វីរកងទ័ព និងប្រជាជនភៀសសឹក ស្ថិតនៅភូមិដំណាក់ហ្លួង ឃុំព្រែថ្នង និងភូមិបឹងតារោង ឃុំព្រែឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ សម្ភារៈដែលបងប្អូនសប្បុរសជនបានយកមកប្រគល់ជូនរួមមាន អង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី សំលៀកបំពាក់ និងថវិកាមួយចំនួនផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួល​ខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ