ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយជូនដល់ប្រជាជនភៀសសឹក និងអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ និងអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខ
 
ចែករំលែក ៖

នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម កែវ អូម៉ាលីស្ស បានអញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិការបស់ក្រុមយុវជនប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (យ.គ.ស.ហ) ជូនដល់ជនភៀសសឹកនៅមណ្ឌលអនុវិទ្យាល័យសារង្គ មណ្ឌលវត្តផ្លាស់កង់ និងអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ និងអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខ  ក្រោមអធិបតីភាពឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ បន្ទាប់ទៀត ឯកឧត្តមបន្តសួរសុខទុក្ខជូនថវិកាដល់បងប្អូនសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។
កម្មវិធីនេះមានការចូលរួមដោយក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត លោក យឹម សំណាង អភិបាលរងខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក និងក្រុមការងារផ្សេងទៀត។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
សម្រួល​ខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ