ឯកឧត្តម ឡាយ សំកុល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៥ អាណត្តិទី៤
 
ចែករំលែក ៖

ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងពុករលួយ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៥ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅអង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

‎កិច្ចប្រជុំនេះបានដំណើរការប្រចាំខែ ដើម្បី៖
‎១-ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៤ អាណត្តិទី៤
‎២-ឆ្លងនិងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២៥
៣-របាយការណ៍ ក្នុងខែ របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង
‎៤-បញ្ហាផ្សេងៗ។

‎ប្រភព៖ អង្គភាពប្រឆាំងអំពើពុករលួយ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ