ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំងនៅកម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសភាជាតិកម្ពុជា APF ដើម្បីពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ដែលនឹងប្រព្រឹត្តទៅនៅដើមខែឧសភា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣គឺ៖
១.ការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយ និងគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង នៃAPF ។
២.របាយការណ៍ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិឆ្នាំ២០២៦។
៣.បញ្ហាផ្សេងៗ ព្រមទាំងការចូលរួមមតិរបស់អង្គប្រជុំ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ