










នាវេលាម៉ោង៧:នាទីព្រឹក ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ បានអញ្ជេីញទទួលជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន១១៧នាក់ មកពីវិទ្យាល័យ ហ៊ុន សែន អូរកុង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ដែលអញ្ជេីញមកធ្វេីទស្សនកិច្ចក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សស្វែងយល់ឱ្យសុីជម្រៅពីចង្វាក់ផលិតកម្មការងារ ដេីម្បីជាការតម្រង់ទិសពួកគាត់ក្នុងការជ្រើសរើសមុខវិជ្ជា និងជំនាញនូវថ្នាក់ឧត្តមសិក្សា ស្របតាមសមត្ថភាព លទ្ធភាព និងចំណង់ចំណូលចិត្តរបស់ពួកគាត់នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដេីម្បីរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យបានកាន់តែស្អិតល្មួត ឯកឧត្តមបណ្ឌិតប្រធានបានចំណាយថវិកាផ្ទាល់ខ្លួនលេីអាហារ មធ្យោបាយជូនដំណេីរទស្សនកិច្ច ការទស្សនាការប្រណាំងម៉ូតូ ព្រមទាំងបានជូនវត្ថុអនុស្សាវរីយ៍ជាសៀវភៅ វិថីក្រាលមាសចំនួន២០ក្បាលផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា