ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញ​ចូលរួម​ក្នុងវេទិកាសាធារណៈប្រចាំខែមករា​ របស់សង្កាត់ទឹកល្អក់ទី២​ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកមកមការទី៧ព្រឹឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅក្នុងវេទិកាសាធារណៈប្រចាំខែមករា។ ជាក់ស្តែង បងប្អូនប្រជាពលរដ្ឋទាំង៧២គ្រួសារមកពីភូមិទាំង១៣ដែលចូលរួមប្រជុំសូមបានសម្តែងនូវសេចក្តីសប្បាយរីករាយពេញចិត្តអរគុណ រដ្ឋបាលសង្កាត់ លោកនាយប៉ុស្តិ៍​ និងប្រជាការពារទាំងអស់ដែលបានខិតខំការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនគ្រប់គ្នាបានចូលរួមពិធីបុណ្យប្រពៃណីជាតិមាឃបូជាបានយ៉ាងល្អ​ និងទាន់ពេល វេលា។
ក្នុងឱកាសនេះ ឯកឧត្ដម​ក៏បានរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តរួមគ្នាសហការអនុវត្តន៍ឱ្យបានម៉ឹងម៉ាត់ក្នុងយុទ្ធនាការប្រឆាំងលប់បំបាត់បទល្មើសscams online​និងបន្តរួមគ្នាទប់ស្កាត់បញ្ចៀសគ្រោះអគ្គិភ័យនៅមូលដ្ឋានដោយស្មារតីប្រុងប្រយ័ត្នបំផុត ។

ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ