ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញ​ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកថវិកាជូនសាសនិកអ៉ិស្លាមសម្រាប់ខែរ៉ម៉ាឌន
 
ចែករំលែក ៖

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកថវិកាជូនសាសនិកអ៉ិស្លាមសម្រាប់ខែរ៉ម៉ាឌន ដែលខិតជិតមកដល់ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជាដំបូង ឯកឧត្តមអធិបតីបាននាំមកនូវប្រសាសន៍សួរសុខទុក្ខ និងការផ្តាំផ្ញើក្តីនឹករឭកពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ក្តីស្រឡាញ់ចំពោះបងប្អូនសាសនិកអ៉ិស្លាម ក្នុងនាមជាបងប្អូនខ្មែរតែមួយ។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក តំណាងលោកអភិបាលស្រុក លោក ម៉ាន មោសា អុីមាំខេត្តបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ គ្រូបង្រៀនខ្មែរអ៉ិស្លាម បងប្អូនយុវជន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់ថវិកាជូនដល់លោកតា លោកយាយ និងគ្រួសារក្រីក្រ ចំនួន ១០២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៥០.០០០រៀល សរុបជាទឹកប្រាក់ ៥.១០០.០០០រៀល ដែលជាថវិកាឧបត្ថម្ភរបស់លោក ម៉ាន មោសា អុីមាំខេត្តបន្ទាយមានជ័យ។

បន្ថែមពីនេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់៖

  • យុវជន ចំនួន ២៦នាក់
  • គ្រូបង្រៀន ចំនួន ២៦នាក់
  • មេភូមិ និងអនុភូមិ
    ដោយក្នុងម្នាក់ៗទទួលបានថវិកា ៤០.០០០រៀល សរុបជាទឹកប្រាក់ ២.៧២០.០០០រៀល។

លើសពីនេះទៀត ឯកឧត្តមបានជូនផ្លែល្មើជូនដល់វិហារចំនួន៤ រួមមាន៖
១. វិហារព្រែកបាក់ (២កេស)
២. វិហារត្នោតសាយ (២កេស)
៣. វិហារមាឃ៣ (២កេស)
៤. វិហារទួលពោធិ៍ (២កេស)។​

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព សាមញ្ញភាព និងពោរពេញដោយក្តីសុខសាន្ត ស្របតាមប្រពៃណីសាសនា។

ប្រភព៖ ជំនួយ​ការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ