ឯកឧត្តម ង៉ែត ចដ្តាវី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ក្រូច ផាន
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្ដម ក្រូច ផាន អតីតអភិបាល នៃគណៈអភិបាលខណ្ឌ អតីតប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងជាអតីតជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា។

ពិធីបុណ្យប្រារព្ធធ្វើនៅផ្ទះលេខ៩ ផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សេនជ័យ រាជធានីភ្នំពេញ៕

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ