ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងឯកឧត្តម​បណ្ឌិត​ អ៊ុក​ គង់​ អញ្ជេីញចូលរួមអបអរសាទរពិធីចម្រើនព្រះជន្មរបស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន
 
ចែករំលែក ៖

នាវេលាម៉ោង៦ល្ងាច​ ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងឯកឧត្តម​បណ្ឌិត​ អ៊ុក​ គង់​ សមាជិក​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​ បានអញ្ជេីញចូលរួមអបអរសាទរពិធីចម្រើនព្រះជន្មគម្រប់ ៦៦ព្រះវស្សារបស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO) និងមិត្តភាពដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​ អគារលេខ១៩៤​ មហាវិថីព្រះនរោត្តម​ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ