ឯកឧត្តម នេត សេរី និងសហការី អញ្ជើញ​ចុះពិនិត្យទីតាំង និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដើម្បីត្រៀមរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជូនបងប្អូនភៀសសឹ​កដោយ​ឥតគិត
 
ចែករំលែក ៖

នៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ ឆ្នាំ២០២៦​ ឯកឧត្តម នេត សេរី ទីប្រឹក្សាឯកឧត្តមអនុប្រធានទី១​ព្រឹទ្ធសភា​ និងសហការី អញ្ជើញ​ចុះមកពិនិត្យទីតាំង និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដើម្បីត្រៀមរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជូនបងប្អូនភៀសសឹ​កដោយ​ឥតគិតថ្លៃ​នៅខែមេសា និងឧសភាឆ្នាំ២០២៦ខាងមុខ នៅទីតាំងចំនួន៣ គឺ សាលាបឋមសិក្សាស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃឈរ ខេត្តកំពង់ចាម មណ្ឌលជនភៀសសឹកវត្តប្រាសាទធ្នង់(ហៅវត្តក្រឡាញ់) ស្រុកអង្គរជុំ និងមណ្ឌលវត្តជ្រោយ​នាងនួន(ហៅវត្តស្រីស្នំ) ស្រុកស្រីស្នំ ខេត្តសៀមរាប។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធាន​ទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ