













នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយនិមិត្តរូប ចំនួន៨,៨៥០កញ្ចប់ សម្រាប់ចែកជូនប្រជាពលរដ្ឋសាសនិកអ៉ិស្លាមក្នុងខែរ៉ាម៉ាឌន នៅវិហារអាសាកាល់ភ្នំពេញ រួចបន្តចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១,២៥០គ្រួសារ នៅវិហារធំគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក អាប់ឌុលរ៉សម៉ាន អាល់មូតៃរី (Abdul Rahman Almutairi) ប្រធានកម្មវិធី មជ្ឈមណ្ឌលមនុស្សធម៌ និងសង្គ្រោះបន្ទាន់ព្រះចៅសាលម៉ាន និងលោក អាប់ឌុលឡោះ អាប់ឌុលអាហ្សីស អាល់ហ៊ូហ្សាន ភារធារីនៃស្ថានទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា។
អំណោយទាំងអស់នេះជាព្រះរាជអំណោយរបស់ ព្រះចៅសាលម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី