ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សមាគមប្រភពល្អកម្ពុជា បានចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ ចំនួន១៧០កញ្ចប់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា លេខាធិការ​គណៈកម្មការទី៣៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម តហ៊ើរ អ៊ូម៉ើរ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានសមាគមប្រភពល្អកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកតំបែរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ ស្ថិតនៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។​
អំណោយដ៏ថ្លៃថ្លានេះបានមកពីសប្បុរសជននៃរដ្ឋគុយវែត តាមរយៈសមាគមប្រភពល្អកម្ពុជា។​ នាឱកាសនោះ  ឯកឧត្តម​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ ជាពិសេសចំពោះសាលាឥស្លាមព្រែកជ័រផ្ទាល់ដែលខិតខំបង្រៀនសិស្សបានល្អ។

សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ