លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់សាសនិកអ៉ិស្លាម
 
ចែករំលែក ៖

នារសៀលថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦
លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ ដែលជាព្រះរាជអំណោយរបស់មូលនិធិព្រះចៅសាល់ម៉ាន់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។​

ប្រភព៖ ក្រុម​ជំនួយ​ការ​លោក​ជំទាវ ម៉ាណ ណាវី​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ