គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញប្រគល់ធុងទឹក និងថ្នាំលាបការពាររមាស់ ជូនទៅអង្គភាពការពារជួរមុខ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា អមដោយ ឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកាគណៈកម្មការ បានអញ្ជើញប្រគល់ធុងទឹកចំនួន៧០០ធុង(ចំណុះ២៥លីត្រ) និងថ្នាំលាបការពាររមាស់ ចំនួន១,០០០ខ្លង ជូនទៅអង្គភាពការពារជួរមុខ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ ដើម្បីយកទៅប្រើប្រាស់តាមអង្គភាពគោលដៅ។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានឧបត្ថម្ភថវិកាបន្ថែមចំនួន ២,០០០,០០០រៀល សម្រាប់ជូនអង្គភាព និង ៨០០,០០០រៀល សម្រាប់ជូនកងកម្លាំង ដែលប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ