គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចសហគមន៍ទេសចរណ៍ វប្បកម្មធម្មជាតិភ្នំដា
 
ចែករំលែក ៖

ក្នុងអំឡុងពេលបំពេញបេសកកម្មទស្សនកិច្ចការងារនៅខេត្តតាកែវ នារសៀលថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញបន្តចុះទស្សនកិច្ចឈ្វេងយល់វឌ្ឍនភាព និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅ
សហគមន៍ទេសចរណ៍ វប្បកម្មធម្មជាតិភ្នំដា
នៅកសិដ្ឋានភ្ញាស់ និងចិញ្ចឹមបង្កង ដែលស្ថិតក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ