







នៅរសៀលថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និសីទ ISC លើកទី២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅសាលប្រជុំឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា។
កិច្ចប្រជុំបានផ្តោតការពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-មតិស្វាគមន៍ និងបើកកិច្ចប្រជុំ ដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា
២-ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ និងប្រធានក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយព្រឹទ្ធសភាប៉ាគីស្ថាន៖
•Brief អង្គប្រជុំអំពីលទ្ធផលជំនួបរវាងឯកឧត្តម និងអគ្គលេខាធិការISC នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ និង
•ជម្រាបអំពី Element នៃ Proposed Work Plan for ISC-2
៣-ការពិភាក្សា លើសេចក្តីព្រាងសេចក្តី សម្រេចបង្កើតគណៈកម្មការរៀបចំISC លើកទី២។
៤-ការពិភាក្សា និងការសម្រេចលើកាលបរិច្ឆេទនៃសន្នីសិទ
៥-ការពិភាក្សា និងការសម្រេចលើប្រធានបទ
៦-ការពិភាក្សា និងការសម្រេចលើលទ្ធផលនៃសន្នីសិទ (Outcome document)
៧-ផ្សេងៗ
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន