គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញចុះជួប ពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

ក្នុងអំឡុងពេលបំពេញបេសកកម្មទស្សនកិច្ចការងារនៅខេត្តត្បូងឃ្មុំ នារសៀលថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បាន អញ្ជើញចុះជួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធ និងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីឈ្វេងយល់អំពីប្រតិបត្តិការវឌ្ឍនភាពការងារ ការប្រមូលចំណូលផ្សេងៗ  ការផ្ទេរទំនិញចេញ-ចូល ជួយសម្រួលបែបបទចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ និងបញ្ហាប្រឈមនានា  នៅច្រកទ្វាអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ