




នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានព្រះបរមរាជានុញ្ញាត្តដ៏ខ្ពង់ខ្ពស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា បានយាងដង្ហែព្រះរាជសវនាការសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការទទួលជួប លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបថ្វាយបង្គំលា ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី១០ព្រឹទ្ធសភា