ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ថ្លែងអំណរគុណ និងកោតសរសើរក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការវះកាត់បេះដូង ជូន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ទទួលបានជោគជ័យ
 
ចែករំលែក ៖

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទៅសួរសុខទុក្ខឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរ និងក្តីរំភើបឥតឧបមា បន្ទាប់ពីទទួលព័ត៌មានថា ការវះកាត់បេះដូង របស់ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ត្រូវបានបញ្ចប់ទៅដោយជោគជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រើប្រាស់នូវចំណេះដឹង និងបច្ចេកទេសខ្ពស់ ក្នុងការសង្គ្រោះ និងវះកាត់បេះដូងជូនឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រហូតទទួលបានជោគជ័យ។ នេះគឺជាមោទនភាពមួយនៃវិស័យសុខាភិបាលកម្ពុជា ដែលមានគ្រូពេទ្យប្រកបដោយសមត្ថភាព និងគុណធម៌ខ្ពស់។

ប្រភព​៖​ ខុទ្ទកាល័យ​ឯកឧត្ដម​ អនុប្រធាន​ទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ