គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល អញ្ជើញទស្សនាប្រាសាទអង្គរវត្ត
 
ចែករំលែក ៖

ក្នុងឱកាសនៃការទទួលដំណើរទស្សនកិច្ចការងារមនុស្សធម៌របស់គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ជុងណាម ប្រធានមូលនិធិ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា និងគណៈប្រតិភូគណៈកម្មការ អមដំណើរដោយលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញទស្សនាប្រាង្គប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជាសម្បត្តិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងបេតិកភ័ណ្ឌពិភពលោក។ ក្នុងឱកាសនោះ លោកប្រធានមូលនិធិ និងគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត និងទេសភាពដ៏ស្រស់ត្រកាលនៅជុំវិញប្រាង្គប្រាសាទដ៏អច្ឆរិយៈនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ