សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ ISC-2
 
ចែករំលែក ៖

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ISC-2បានអញ្ជើញជាអធិបតីក្នុងពិធចូលរួមក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)» នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន ។

ពិធីបើកជាផ្លូវការនេះ មានការអានព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សុន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឯក ណាត ដាកាល អគ្គលេខាធិការ ISC, សុន្ទរកថារបស់ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡាទី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន, សារអបអរសាទររបស់ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ, សន្ទរកថាគន្លឹះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា …។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ