









សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទ លើកទី២ បានអញ្ជើញទទួលជួបសម្តែងការគួរសមរបស់ ឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជំនួបសម្តែងការគួរសមនេះ បានប្រព្រឹត្តទៅនៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន